ព្រះត្រៃបិដក ភាគ ១០៤
ចេញអំពីឈាន ដែលមិនមានវិតក្កៈ … ចេញអំពីមគ្គ នូវមគ្គ … ចេញអំពីផល ធ្វើនូវផល ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិពា្វន ឲ្យជាទីគោរព ហើយពិចារណា ឯព្រះនិពា្វន ជាបច្ច័យនៃអវិតក្កមគ្គ និងផលផង នៃវិតក្កៈផង ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ… ធ្វើនូវពួកអវិតក្កក្ខន្ធផង នូវវិតក្កៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ វិតក្កៈ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអធិបតិ មិនមានវិតក្កៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ វិតក្កៈ កើតឡើង ព្រោះធ្វើនូវពួកអវិតក្កក្ខន្ធផង នូវវិតក្កៈផង ឲ្យជាទីគោរព។ អវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីឈាន ដែលមិនមានវិតក្កៈ នូវឈាន … ចេញអំពីមគ្គ នូវមគ្គ … ចេញអំពីផល ធ្វើនូវផល ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិពា្វន ឲ្យជាទីគោរព ហើយពិចារណា និពា្វន ជាបច្ច័យនៃគោត្រភូ វោទានៈ សវិតក្កមគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកអវិតក្កក្ខន្ធផង នូវវិតក្កៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព
ID: 637831222989680261
ទៅកាន់ទំព័រ៖