ព្រះត្រៃបិដក ភាគ ១០៤

ពួក​សវិ​តក្ក​ក្ខន្ធ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង ឲ្យ​ជាទី​គោរព។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ … ចេញ​អំពី​ផល ហើយ​ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះ​និពា្វន ព្រះ​និពា្វន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ សវិ​តក្ក​មគ្គ និង​ផល​ផង នៃ​វិតក្កៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … ធ្វើ​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធើ្វ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង ឲ្យ​ជាទី​គោរព។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង ឲ្យ​ជាទី​គោរព។ មូល គឺ​វិតក្កៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង ឲ្យ​ជាទី​គោរព។ មូល គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង ឲ្យ​ជាទី​គោរព។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637831223188880565
ទៅកាន់ទំព័រ៖