ព្រះត្រៃបិដក ភាគ ១០៤
[៥៨] សវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសវិតក្កក្ខន្ធមុនៗ ជាបច្ច័យនៃពួកសវិតក្កក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ សវិតក្កធម៌ ជាបច្ច័យនៃអវិតក្កធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសវិតក្កក្ខន្ធមុនៗ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃវិញ្ញាណ៥ ដោយអនន្តរប្បច្ច័យ ពួកសវិតក្កក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ (ការចេញអំពីឈាន) ដែលមិនមានវិតក្កៈ ដោយអនន្តរប្បច្ច័យ ការបរិកម្មនូវទុតិយជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន ដោយអនន្តរប្បច្ច័យ ការបរិកម្មនូវតតិយជ្ឈាន។បេ។ ការបរិកម្មនូវនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនៈ ការបរិកម្មនូវទិព្វចក្ខុ … ការបរិកម្មនូវទិព្វសោតធាតុ … ការបរិកម្មនូវឥទ្ធិវិធញ្ញាណ … នូវចេតោបរិយញ្ញាណ … នូវបុព្វេនិវាសានុស្សតិញ្ញាណ … ការបរិកម្មនូវយថាកម្មុបគញ្ញាណ ជាបច្ច័យនៃយថាកម្មុបគញ្ញាណ ការបរិកម្មនូវអនាគតំសញ្ញាណ ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយអនន្តរប្បច្ច័យ
ID: 637831223376402284
ទៅកាន់ទំព័រ៖