ព្រះត្រៃបិដក ភាគ ១០៤

គោត្រភូ (ជា​បច័្ចយ) នៃ​អវិតក្កម​គ្គ វោ​ទានៈ (ជា​បច័្ចយ) នៃ​អវិតក្កម​គ្គ អនុលោម ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​មិន​មាន​វិតក្កៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្រោយៗផង នៃ​វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​វិ​តក្កៈ​មុនៗ ជា​បច្ច័យ​នៃ​វិ​តក្កៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​អវិត​ក្ក​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អវិត​ក្ក​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អវិតក្កម​គ្គ (ជា​បច្ច័យ) នៃ​អវិតក្ក​ផល អវិតក្ក​ផល (ជា​បច្ច័យ) នៃ​អវិតក្ក​ផល នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​ព្រះ​យោគី ដែល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​មិន​មាន​វិតក្កៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អវិត​ក្ក​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ចុតិ​ចិត្ត ដែល​មិន​មាន​វិតក្កៈ ជា​បច្ច័យ​នៃ​ឧប​បត្តិ​ចិត្ត ដែល​ប្រកបដោយ​វិតក្កៈ ភវ​ង្គៈ ដែល​មិន​មាន​វិតក្កៈ (ជា​បច្ច័យ) នៃ​អា​វជ្ជ​នៈ ពួក​អវិត​ក្ក​ក្ខន្ធ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637831223555599447
ទៅកាន់ទំព័រ៖