ព្រះត្រៃបិដក ភាគ ១០៤

ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧។បេ។ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [៨] ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ពឹងផ្អែក​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ពឹងផ្អែក​នឹងន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ១ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ រហូតដល់​ពួក​មហាភូត​ជា​ខាងក្នុង ពួក​នទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ពឹងផ្អែក​នឹងន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637831211854832066
ទៅកាន់ទំព័រ៖