ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ដោយអនន្តរប្បច្ច័យ។ អវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ផង នៃអវិតក្កធម៌ផង ដោយអនន្តរប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃពួកសវិតក្កក្ខន្ធក្រោយៗផង នៃវិតក្កៈផង ដោយអនន្តរប្បច្ច័យ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី ជាបច្ច័យនៃសវិតក្កៈ ដោយអនន្តរប្បច្ច័យ គឺពួកសវិតក្កក្ខន្ធមុនៗក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកសវិតក្កក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី ជាបច្ច័យនៃអវិតក្កធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសវិតក្កក្ខន្ធមុនៗក្តី វិតក្កៈក្តី ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ប្រកបដោយវិតក្កៈក្តី អវិតក្កៈក្តី (ជាបច្ច័យ) នៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ អាវជ្ជនៈក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃបញ្ចវិញ្ញាណ ពួកសវិតក្កក្ខន្ធក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ ដោយអនន្តរប្បច្ច័យ ការបរិកម្មនូវទុតិយជ្ឈានក្តី វិតក្កៈក្តី។បេ។ អក្ខរៈ ដែលសរសេរហើយខាងក្រោម បណ្ឌិតគប្បីឃើញតាមហេតុនេះចុះ។ អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ ដោយអនន្តរប្បច្ច័យ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី
ID: 637831223722292160
ទៅកាន់ទំព័រ៖