ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​មុនៗក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្រោយៗផង នៃ​វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៥៩] សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​សវិ​តក្ក​ក្ខន្ធ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​សវិ​តក្ក​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នៃ​វិតក្កៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​សវិ​តក្ក​ក្ខន្ធ ជា​បច្ច័យ​នៃ​សវិ​តក្ក​ក្ខន្ធ​ផង នៃ​វិតក្កៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មិន​មាន​វិតក្កៈ ហើយ​ញុំាង​ឈាន ដែល​មិន​មាន​វិតក្កៈ ឲ្យ​កើតឡើង ញុំាង​មគ្គ​ឲ្យ​កើតឡើង ញុំាង​អភិញ្ញា ឲ្យ​កើតឡើង
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637831223917096585
ទៅកាន់ទំព័រ៖