ព្រះត្រៃបិដក ភាគ ១០៤

ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ញុំាង​សីល ដែល​មិន​មាន​វិតក្កៈ (ឲ្យ​កើតឡើង)។បេ។ នូវ​បញ្ញា … នូវ​កាយិកសុខ កាយិកទុក្ខ រដូវ នូវ​ភោជន … អាស្រ័យ​នូវ​សេនាសនៈ និង​វិតក្កៈ ហើយ​ញុំាង​ឈាន​ដែល​មិន​មាន​វិតក្កៈ … ញុំាង​មគ្គ … ញុំាង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា​ដែល​មិន​មាន​វិតក្កៈ។បេ។ សេនាសនៈ​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​សទ្ធា ដែល​មិន​មាន​វិតក្កៈ។បេ។ ជា​បច្ច័យ​នៃ​បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ ដែល​មិន​មាន​វិតក្កៈ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ សូម្បី​ឧបនិស្សយ​ប្ប​ច្ច័​យទាំង៣ បណ្ឌិត គប្បី​ធើ្វ​ក្នុង​បច្ច័យ​ទាំងពួង។ បុគ្គល​អាស្រ័យ​នូវ​សទ្ធា​មិន​មាន​វិតក្កៈ ហើយ​ឲ្យ​នូវ​ទាន សមាទាន​នូវ​សីល ធើ្វ​នូវ​ឧបោសថកម្ម ញុំាង​ឈាន​ដែល​ប្រកបដោយ​វិតក្កៈ … ញុំាង​វិបស្សនា ញុំាង​មគ្គ ញុំាង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល ដែល​មិន​មាន​វិតក្កៈ។បេ។ អាស្រ័យ​នូវ​សេនាសនៈ និង​វិតក្កៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ សទ្ធា ដែល​មិន​មាន​វិតក្កៈ។បេ។ សេនាសនៈ​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ។បេ។ ជា​បច្ច័យ​នៃ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា មគ្គ ដែល​ប្រកបដោយ​វិតក្កៈ និង​ផល​សមាបត្តិ
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637831224116557847
ទៅកាន់ទំព័រ៖