ព្រះត្រៃបិដក ភាគ ១០៤

ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មិន​មាន​វិតក្កៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ បទ​ដែល​សរសេរ​ទាំងអស់ បណ្ឌិត គប្បី​ធើ្វ​ក្នុង​វារៈ​ទី២ ផង​ចុះ។ បុគ្គល ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល … នូវ​បញ្ញា … អាស្រ័យ​នូវ​សេនាសនៈ និង​វិតក្កៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ សមា្លប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ សទា្ធដែល​មិន​មាន​វិតក្កៈ។បេ។ សេនាសនៈ​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​សទ្ធា ដែល​ប្រកបដោយ​វិតក្កៈ។បេ។ ជា​បច្ច័យ​នៃ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា​មគ្គ ដែល​ប្រកបដោយ​វិតក្កៈ ផល​សមាបត្តិ និង​វិតក្កៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​សវិ​តក្ក​ក្ខន្ធ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​អវិត​ក្ក​ក្ខន្ធ​ផង នៃ​វិតក្កៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​សវិ​តក្ក​ក្ខន្ធ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នៃ​វិតក្កៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637831224538509279
ទៅកាន់ទំព័រ៖