ព្រះត្រៃបិដក ភាគ ១០៤
[៦០] អវិតក្កធម៌ ជាបច្ច័យនៃអវិតក្កធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … បុគ្គលពិចារណាឃើញច្បាស់ ត្រេកអរ រីករាយ វិតក្កៈ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ដោយទិព្វចក្ខុ។បេ។ ផោដ្ឋពា្វយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកអវិតក្កក្ខន្ធផង នៃវិតក្កៈផង ដោយបុរេជាតប្បច្ច័យ។ អវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … បុគ្គលពិចារណាឃើញច្បាស់ ត្រេកអរ រីករាយ ពួកសវិតក្កក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកសវិតក្កក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ អវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ផង នៃអវិតក្កធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … បុគ្គលពិចារណាឃើញច្បាស់ ត្រេកអរ រីករាយ ពួកសវិតក្កក្ខន្ធក្តី វិតក្កៈក្តី កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ។
ID: 637831224728230811
ទៅកាន់ទំព័រ៖