ព្រះត្រៃបិដក ភាគ ១០៤

 [៦៣] សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បច្ឆា​ជាត។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ អវិតក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បុរេ​ជាត។ សហជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​វិតក្កៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ឯបុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​វិតក្កៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។
 [៦៤] សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​អវិតក្ក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ សវិ​តក្ក​ធម៌ ជា​បច្ច័យ​នៃ​សវិ​តក្ក​ធម៌​ផង នៃ​អវិតក្ក​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ អវិតក្ក​ធម៌
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637831225307798402
ទៅកាន់ទំព័រ៖