ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យនៃអវិតក្កធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ អវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ អវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ផង នៃអវិតក្កធម៌ផង ដោយអតិ្ថប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺវិតក្កៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ វិតក្កៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វត្ថុជាបច្ច័យនៃវិតក្កៈផង នៃពួកសម្បយុត្តកក្ខន្ធផង ក្នុងខណៈនៃបដិសន្ធិ ដោយអតិ្ថប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ពិចារណាឃើញច្បាស់ ត្រេកអរ រីករាយ វិតក្កៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ។ វត្ថុ ជាបច្ច័យនៃវិតក្កៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី ជាបច្ច័យនៃសវិតក្កធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺសវិតក្កក្ខន្ធ១ក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត
ID: 637831225515662896
ទៅកាន់ទំព័រ៖