ព្រះត្រៃបិដក ភាគ ១០៤
គឺសវិតក្កក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … សូម្បីសហជាតប្បច្ច័យ ក៏មានវារៈ២ បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី ជាបច្ច័យនៃអវិតក្កធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទិ្រយ។ សហជាត គឺពួកសវិតក្កក្ខន្ធក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកសវិតក្កក្ខន្ធក្តី វត្ថុក្តី ជាបច្ច័យនៃវិតក្កៈ ដោយអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងខណៈនៃបដិសន្ធិ។ បច្ឆាជាត គឺពួកសវិតក្កក្ខន្ធក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកសវិតក្កក្ខន្ធក្តី វិតក្កៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកសវិតក្កក្ខន្ធក្តី វិតក្កៈក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី ជាបច្ច័យនៃសវិតក្កធម៌ផង នៃអវិតក្កធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺសវិតក្កក្ខន្ធ១ក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ
ID: 637831225724771957
ទៅកាន់ទំព័រ៖