ព្រះត្រៃបិដក ភាគ ១០៤
ទស្សនេនបហាតព្វហេតុកធម៌ក្ដី នទស្សនេនបហាតព្វហេតុកធម៌ក្ដី ពឹងផ្អែកនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផែ្អកនឹងមោហៈ ដែលប្រកបដោយវិចិកិច្ឆា។ ទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វហេតុកធម៌ផង នឹងនទស្សនេនបហាតព្វហេតុកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផែ្អកនឹងខន្ធ១ ជាទស្សនេនបហាតព្វហេតុកៈផង នឹងវត្ថុផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយវិចិកិច្ឆាផង នឹងវត្ថុផង នឹងខន្ធ២…។ នទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វហេតុកធម៌ផង នឹងនទស្សនេនបហាតព្វហេតុកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកទស្សនេនបហាតព្វហេតុកក្ខន្ធផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នឹងមោហៈផង។
ID: 637831212028422999
ទៅកាន់ទំព័រ៖