ព្រះត្រៃបិដក ភាគ ១០៤

គឺ​បីតិ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​សប្បី​តិ​កក្ខន្ធ ជា​អហេតុកៈ។ សប្បី​តិក​ធម៌​ក្តី អប្បី​តិក​ធម៌​ក្តី អាស្រ័យ​នូវ​សប្បី​តិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី បីតិ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​សប្បី​តិ​កក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២…។ អប្បី​តិក​ធម៌ អាស្រ័យ​នូវ​អប្បី​តិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អប្បី​តិ​កក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​បីតិ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​អប្បី​តិ​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ២ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១ ទាំង​ដរាបដល់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ សប្បី​តិក​ធម៌ អាស្រ័យ​នូវ​អប្បី​តិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សប្បី​តិ​កក្ខន្ធ អាស្រ័យ​នូវ​បីតិ ជា​អហេតុកៈ។ មូល គឺ​ពួក​សប្បី​តិ​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​បីតិ។ សប្បី​តិក​ធម៌ អាស្រ័យ​នូវ​សប្បី​តិក​ធម៌​ផង នូវ​អប្បី​តិក​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637831227312684493
ទៅកាន់ទំព័រ៖