ព្រះត្រៃបិដក ភាគ ១០៤

ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់​ទាំង២យ៉ាង​ក្រៅ​នេះ​ក្តី សហជាត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
បច្ចយ​វារៈ
 [៧៥] សប្បី​តិក​ធម៌ ពឹងផ្អែក​នឹង​សប្បី​តិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ អនុលោម​បច្ចយ​វារៈ ក្នុង​សវិ​តក្ក​ទុ​កៈ យ៉ាងណា បវត្តិ​បដិសន្ធិ បញ្ហា​ទាំង៩ បីតិ បរិបូណ៌​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។
 [៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៧] សប្បី​តិក​ធម៌ ពឹងផ្អែក​នឹង​សប្បី​តិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ អប្បី​តិក​ធម៌ ពឹងផ្អែក​នឹង​អប្បី​តិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ បវត្តិ​បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្វ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ នឹង​កាយាយតនៈ … ពួក​អប្បី​តិ​កក្ខន្ធ ជា​អហេតុកៈ​ក្តី បីតិ​ក្តី ពឹងផ្អែក​នឹង​វត្ថុ
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637831227789713508
ទៅកាន់ទំព័រ៖