ព្រះត្រៃបិដក ភាគ ១០៤

 [៨១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦។
ការរាប់​ទាំង២យ៉ាង​ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

បញ្ហា​វារៈ


 [៨២] សប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ប្រកបដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ សប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​អប្បី​តិក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ប្រកបដោយ​បីតិ ជា​បច្ច័យ​នៃ​បីតិ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ មូល គឺ​ពួក​ហេតុប្រ​កប​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​បីតិ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​អប្បី​តិក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​មិន​មាន​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637831228322615588
ទៅកាន់ទំព័រ៖