ព្រះត្រៃបិដក ភាគ ១០៤

ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
 [៨៣] សប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សប្បី​តិ​កក្ខន្ធ ប្រារព្ធ​នូវ​ពួក​សប្បី​តិ​កក្ខន្ធ ទើប​កើតឡើង។ មូល គឺ​អប្បី​តិ​កក្ខន្ធ​ក្តី បីតិ​ក្តី ប្រារព្ធ​នូវ​ពួក​សប្បី​តិ​កក្ខន្ធ ទើប​កើតឡើង។ មូល គឺ​ពួក​សប្បី​តិ​កក្ខន្ធ​ក្តី បីតិ​ក្តី ប្រារព្ធ​នូវ​ពួក​សប្បី​តិ​កក្ខន្ធ ទើប​កើតឡើង។ អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​អប្បី​តិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន ដោយចិត្ត​មិន​មាន​បីតិ នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​ដោយចិត្ត​មិន​មាន​បីតិ ត្រេកអរ រីករាយ រាគៈ មិន​មាន​បីតិ​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ ចេញ​អំពី​ឈាន មិន​មាន​បីតិ … ចេញ​អំពី​មគ្គ … ចេញ​អំពី​ផល ហើយ​ពិចារណា ដោយចិត្ត​មិន​មាន​បីតិ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះ​និពា្វន​ដោយចិត្ត​មិន​មាន​បីតិ ឯព្រះ​និពា្វន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល កិរិយា​រំពឹង ដែល​មិន​មាន​បីតិ និង​បីតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637831228531381217
ទៅកាន់ទំព័រ៖