ព្រះត្រៃបិដក ភាគ ១០៤

ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ក្ដី នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ក្ដី ពឹងផ្អែក​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នឹងន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ​ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ​ផង នឹង​ពួក​មហាភូត​ផង ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​វិចិកិច្ឆា​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២…។
 [៩] ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ពឹងផ្អែក​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ពឹង​ផែ្អ​កនឹងន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ ពឹងផ្អែក​នឹង​វត្ថុ​… មាន​វារៈ៣ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ ពួក​នទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637831212244852010
ទៅកាន់ទំព័រ៖