ព្រះត្រៃបិដក ភាគ ១០៤

ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​កង​កិលេស មិន​មាន​បីតិ ដែល​លះបង់​ហើយ ដោយចិត្ត​ប្រកបដោយ​បីតិ … នូវ​កង​កិលេស ដែល​សង្កត់សង្កិន​ហើយ … ក្នុង​កាលមុន។បេ។ នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​ខន្ធ​មិន​មាន​បីតិ​ផង នូវ​បីតិ​ផង ថា​មិន​ទៀង ដោយចិត្ត​មិន​មាន​បីតិ … ពិចារណា​ឃើញ ត្រេកអរ រីករាយ រាគៈ មិន​មាន​បីតិ កើតឡើង ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ ដោយ​ទិព្វចក្ខុ។បេ។ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​មិន​មាន​បីតិ ជា​បច្ច័យ​នៃ​កិរិយា​រំពឹង នូវ​ឥទិ្ធ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ អនាគ​តំសញ្ញាណ និង​បីតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​មិន​មាន​បីតិ​ក្តី បីតិ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​មិន​មាន​បីតិ​ផង នូវ​បីតិ​ផង។ អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន​ដោយចិត្ត​មិន​មាន​បីតិ នូវ​សីល … នូវ​ឧបោសថកម្ម … ហើយ​ពិចារណា ដោយចិត្ត​ប្រកបដោយ​បីតិ ត្រេកអរ រីករាយ រាគៈ ប្រកបដោយ​បីតិ កើតឡើង ទិដ្ឋិ​កើតឡើង ញ្រេះ​បា្រ​រព្ធ​នូវ​ហេតុ​នោះ ចេញ​អំពី​ឈាន មិន​មាន​បីតិ …ចេញ​អំពី​មគ្គ … ចេញ​អំពី​ផល ហើយ​ពិចារណា​ដោយចិត្ត ប្រកបដោយ​បីតិ ពួក​ព្រ​អរិយៈ
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637831228702043261
ទៅកាន់ទំព័រ៖