ព្រះត្រៃបិដក ភាគ ១០៤

ពិចារណា​នូវ​ព្រះ​និពា្វន ដោយចិត្ត​ប្រកបដោយ​បីតិ ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ប្រកបដោយ​បីតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​កង​កិលេស​មិន​មាន​បីតិ ដែល​លះបង់​ហើយ ដោយចិត្ត​ប្រកបដោយ​បីតិ … នូវ​កង​កិលេស ដែល​សង្កត់សង្កិន​ហើយ … ក្នុង​កាលមុន។បេ។ នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​ខន្ធ​មិន​មាន​បីតិ​ផង នូវ​បីតិ​ផង ថា​មិន​ទៀង ដោយចិត្ត​ប្រកបដោយ​បីតិ ពិចារណា​ឃើញ តេ្រ​កអរ រីករាយ រាគៈ​ប្រកបដោយ​បីតិ កើតឡើង ទិដ្ឋិ​កើតឡើង ញ្រេះ​បា្រ​រព្ធ​នូវ​ហេតុ​នោះ ពួក​ខន្ធ​ប្រកបដោយ​បីតិ កើតឡើង ញ្រេះ​បា្រ​រព្ធ​នូវ​ពួក​ខន្ធ​មិន​មាន​បីតិ​ផង នូវ​បីតិ​ផង។ អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌​ផង នៃ​អប្បី​តិក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន ដោយចិត្ត​មិន​មាន​បីតិ នូវ​សីល … នូវ​ឧបោសថកម្ម … ពិចារណា ត្រេកអរ រីករាយ ដោយចិត្ត​ប្រកបដោយ​បីតិ ពួក​ខន្ធ​ប្រកបដោយ​បីតិ​ផង បីតិ​ផង កើតឡើង ញ្រេះ​បា្រ​រព្ធ​នូវ​ហេតុ​នោះ អំពី​ឈាន មិន​មាន​បីតិ … អំពី​មគ្គ … ចេញ​អំពី​ផល ហើយ​ពិចារណា ដោយចិត្ត​ប្រកបដោយ​បីតិ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ដោយចិត្ត​ប្រកបដោយ​បីតិ ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល ប្រកបដោយ​បីតិ និង​បីតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637831228896358047
ទៅកាន់ទំព័រ៖