ព្រះត្រៃបិដក ភាគ ១០៤
ពិចារណានូវកងកិលេស មិនមានបីតិ ដែលលះបង់ហើយ ដោយចិត្តប្រកបដោយបីតិ នូវកងកិលេស ដែលសង្កត់សង្កិនហើយ … ក្នុងកាលមុន។បេ។ នូវចក្ខុ … នូវវត្ថុ … នូវពួកខន្ធមិនមានបីតិផង នូវបីតិផង ថាមិនទៀង ដោយចិត្តប្រកបដោយបីតិ … ពិចារណាឃើញ ត្រេកអរ រីករាយ រាគៈ ប្រកបដោយបីតិ កើតឡើង ទិដ្ឋិកើតឡើង ញ្រេះបា្ររព្ធនូវហេតុនោះ ពួកខន្ធប្រកបដោយបីតិក្តី បីតិក្តី កើតឡើង ញ្រេះប្រារព្ធនូវពួកខន្ធមិនមានបីតិផង នូវបីតិផង។ សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី ជាបច្ច័យនៃសប្បីតិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសប្បីតិកក្ខន្ធ កើតឡើង ញ្រេះបា្ររព្ធនូវពួកសប្បីតិកក្ខន្ធផង នូវបីតិផង។ មូល គឺពួកអប្បីតិកក្ខន្ធក្តី បីតិក្តី កើតឡើង ញ្រេះបា្ររព្ធនូវពួកសប្បីតិកក្ខន្ធផង នូវបីតិផង។ មូល គឺពួកសប្បីតិកក្ខន្ធក្តី បីតិក្តី កើតឡើង ញ្រេះប្រារព្ធនូវពួកសប្បីតិកក្ខន្ធផង នូវបីតិផង។
[៨៤] សប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកខន្ធប្រកបដោយបីតិ កើតឡើង ញ្រេះធើ្វនូវពួកខន្ធប្រកបដោយបីតិ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអធិបតិ ប្រកបដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ សប្បីតិកធម៌
ID: 637831229115705061
ទៅកាន់ទំព័រ៖