ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​អប្បី​តិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​អប្បី​តិ​កក្ខន្ធ​ផង បីតិ​ផង កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ​ប្រកបដោយ​បីតិ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ប្រកបដោយ​បីតិ ជា​បច្ច័យ​នៃ​បីតិ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ សប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌​ផង នៃ​អប្បី​តិក​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​អប្បី​តិ​កក្ខន្ធ​ផង បីតិ​ផង កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​សប្បី​តិ​កក្ខន្ធ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ប្រកបដោយ​បីតិ ជា​បច័្ចយ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​បីតិ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​អប្បី​តិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … ដោយចិត្ត​មិន​មាន​បីតិ ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ដោយចិត្ត​មិន​មាន​បីតិ ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ មិន​មាន​បីតិ កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637831229290689653
ទៅកាន់ទំព័រ៖