ព្រះត្រៃបិដក ភាគ ១០៤
ចេញអំពីឈាន មិនមានបីតិ … អំពីមគ្គ … អំពីផល ធ្វើនូវផល ឲ្យជាទីគោរព ហើយពិចារណា ពួកព្រះអរិយៈ ធ្វើនូវព្រះនិពា្វន ឲ្យជាទីគោរព ហើយពិចារណា ដោយចិត្តមិនមានបីតិ ព្រះនិពា្វន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ ផលសមាបត្តិ ជាអប្បីតិកៈ និងបីតិ ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … បុគ្គលធ្វើនូវពួកអប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព ដោយចិត្តមិនមានបីតិ ហើយត្រេកអរ រីករាយ រាគៈ មិនមានបីតិ កើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព ទិដ្ឋិ … ពួកអប្បីតិកក្ខន្ធផង បីតិផង កើតឡើង ព្រោះធ្វើនូវពួកអប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព។ ឯសហជាធិបតិ គឺអធិបតិ មិនមានបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺនូវទាន ដោយចិត្តមិនមានបីតិ … នូវសីល … នូវឧបោសថកម្ម…។ សេចក្តីបំប្រួញ។ អធិបតិ … និពា្វន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ប្រកបដោយបីតិ ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … បុគ្គលធ្វើនូវពួកអប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព ដោយចិត្តប្រកបដោយបីតិ ហើយត្រេកអរ រីករាយ រាគៈ ប្រកបដោយបីតិ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព
ID: 637831229464374885
ទៅកាន់ទំព័រ៖