ព្រះត្រៃបិដក ភាគ ១០៤
ទិដ្ឋិ … ពួកសប្បីតិកក្ខន្ធ កើតឡើង ព្រោះធ្វើនូវពួកអប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព។ អប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ផង នៃអប្បីតិកធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺនូវទាន…។ សេចក្តីបំប្រួញ។ អធិបតិ … និពា្វន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ ផល ប្រកបដោយបីតិ និងបីតិ ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ …បុគ្គលធ្វើនូវពួកអប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព ដោយចិត្តប្រកបដោយបីតិ ហើយត្រេកអរ រីករាយ រាគៈប្រកបដោយបីតិ ធ្វើនូវអំពើនោះ ឲ្យជាទីគោរព … ទិដ្ឋិ កើតឡើង ពួកសប្បីតិកក្ខន្ធក្តី បីតិក្តី កើតឡើង ព្រោះធ្វើនូវពួកអប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព។ សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី ជាបច្ច័យនៃសប្បីតិកធម៌ ដោយអធិបតិប្បច្ច័យ គឺពួកសប្បីតិកក្ខន្ធ កើតឡើង ព្រោះធ្វើនូវពួកសប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព។ មូល គឺពួកអប្បីតិកក្ខន្ធផង បីតិផង កើតឡើង ព្រោះធ្វើនូវពួកសប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព។ មូល គឺពួកសប្បីតិកក្ខន្ធផង បីតិផង កើតឡើង ព្រោះធ្វើនូវពួកសប្បីតិកក្ខន្ធផង នូវបីតិផង ឲ្យជាទីគោរព។
ID: 637831229660389194
ទៅកាន់ទំព័រ៖