ព្រះត្រៃបិដក ភាគ ១០៤
[៨៥] សប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសប្បីតិកក្ខន្ធមុនៗ ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ មូល គឺពួកសប្បីតិកក្ខន្ធមុនៗ ជាបច្ច័យនៃអប្បីតិកធម៌ និងបីតិក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ប្រកបដោយបីតិ (ជាបច្ច័យ) នៃឧបបត្តិចិត្ត មិនមានបីតិ ភវង្គ ប្រកបដោយបីតិ (ជាបច្ច័យ) នៃអាវជ្ជនៈ ពួកសប្បីតិកក្ខន្ធ (ជាបច្ច័យ) នៃវុដ្ឋានៈ មិនមានបីតិ វិបាកមនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងបីតិ (ជាបច្ច័យ) នៃកិរិយាមនោវិញ្ញាណធាតុ ភវង្គប្រកបដោយបីតិ (ជាបច្ច័យ) នៃភវង្គមិនមានបីតិ កុសលាកុសល ប្រកបដោយបីតិ (ជាបច្ច័យ) នៃវុដ្ឋានៈ មិនមានបីតិ កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល (ជាបច្ច័យ) នៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល គឺពួកសប្បីតិកក្ខន្ធមុនៗ ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធ និងបីតិក្រោយៗ ដោយអនន្តរប្បច្ច័យ។ អប្បីតិកធម៌ ជាបច្ច័យនៃអប្បីតិកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអប្បីតិកក្ខន្ធ និងបីតិមុនៗ ជាបច្ច័យនៃបីតិក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកអប្បីតិកក្ខន្ធមុនៗ ជាបច្ច័យនៃពួកអប្បីតិកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ
ID: 637831229891521641
ទៅកាន់ទំព័រ៖