ព្រះត្រៃបិដក ភាគ ១០៤

អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ និង​ផល​សមាបត្តិ មិន​មាន​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល គឺ​បី​តិ​មុនៗ ជា​បច្ច័យ​នៃ​ពួក​សប្បី​តិ​កក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ចុតិ​ចិត្ត មិន​មាន​បីតិ (ជា​បច្ច័យ) នៃ​ឧប​បត្តិ​ចិត្ត ប្រកបដោយ​បីតិ អា​វជ្ជ​នៈ (ជា​បច្ច័យ) នៃ​ពួក​សប្បី​តិ​កក្ខន្ធ ពួក​អប្បី​តិ​កក្ខន្ធ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ប្រកបដោយ​បីតិ វិបាក​មនោ​ធាតុ (ជា​បច្ច័យ) នៃ​មនោវិញ្ញាណ​ធាតុ ប្រកបដោយ​បីតិ ភវ​ង្គ​មិន​មាន​បីតិ (ជា​បច្ច័យ) នៃ​ភវ​ង្គ​ប្រកបដោយ​បីតិ កុសលា​កុសល មិន​មាន​បីតិ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ប្រកបដោយ​បីតិ កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ផល (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ នេវ​សញ្ញា​នា​សញ្ញា​យតនៈ នៃ​បុគ្គល កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​សមាបត្តិ ប្រកបដោយ​បីតិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌​ផង នៃ​អប្បី​តិក​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​បី​តិ​មុនៗ ជា​បច្ច័យ​នៃ​ពួក​សប្បី​តិ​កក្ខន្ធ​ក្រោយៗផង នៃ​បីតិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ សប្បី​តិក​ធម៌​ផង អប្បី​តិក​ធម៌​ផង ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​សប្បី​តិ​កក្ខន្ធ និង​បី​តិ​មុនៗ
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637831230082080658
ទៅកាន់ទំព័រ៖