ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី ជាបច្ច័យនៃអប្បីតិកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសប្បីតិកក្ខន្ធមុនៗផង បីតិផង ជាបច្ច័យនៃបីតិក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ប្រកបដោយបីតិក្តី បីតិក្តី (ជាបច្ច័យ) នៃឧបបត្តិចិត្ត មិនមានបីតិ ភវង្គប្រកបដោយបីតិក្តី បីតិក្តី (ជាបច្ច័យ) នៃអាវជ្ជនៈ ពួកសប្បីតិកក្ខន្ធក្តី បីតិក្តី (ជាបច្ច័យ) នៃវុដ្ឋានៈ មិនមានបីតិ វិបាកមនោវិញ្ញាណធាតុ ប្រកបដោយបីតិក្តី បីតិក្តី (ជាបច្ច័យ) នៃកិរិយាមនោវិញ្ញាណធាតុ ភវង្គប្រកបដោយបីតិក្តី បីតិក្តី (ជាបច្ច័យ) នៃភវង្គមិនមានបីតិ កុសលាកុសល ប្រកបដោយបីតិក្តី បីតិក្តី (ជាបច្ច័យ) នៃវុដ្ឋានៈ មិនមានបីតិ កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី ជាបច្ច័យនៃសប្បីតិកធម៌ផង នៃអប្បីតិកធម៌ផង ដោយអនន្តរប្បច្ច័យ គឺពួកសប្បីតិកក្ខន្ធមុនៗផង បីតិផង ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធក្រោយៗផង នៃបីតិផង ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ មានវារៈ៩
ID: 637831230261354602
ទៅកាន់ទំព័រ៖