ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៩។
[៨៦] សប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកសប្បីតិកក្ខន្ធ ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកសប្បីតិកក្ខន្ធ ជាបច្ច័យនៃពួកអប្បីតិកក្ខន្ធផង នៃបីតិផង ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកសប្បីតិកក្ខន្ធ ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធផង នៃបីតិផង ដោយឧបនិស្សយប្បច្ច័យ។ អប្បីតិកធម៌ ជាបច្ច័យនៃអប្បីតិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា មិនមានបីតិ ហើយឲ្យនូវទាន ដោយចិត្តមិនមានបីតិ នូវសីល … នូវឧបោសថកម្ម ញុំាងឈាន វិបស្សនា មគ្គ និងអភិញ្ញា មិនមានបីតិ … ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល មិនមានបីតិ។បេ។ អាស្រ័យនូវបញ្ញា … នូវអភិញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ រដូវ
ID: 637831230467498566
ទៅកាន់ទំព័រ៖