ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យនៃបញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តីបា្រថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ផង នៃអប្បីតិកធម៌ផង ដោយឧបនិស្សយប្បច្ច័យ គឺឧបនិស្ស័យ៣យ៉ាង បុគ្គលអាស្រ័យនូវសទ្ធា មិនមានបីតិ ហើយឲ្យនូវទាន ដោយចិត្តប្រកបដោយបីតិ។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ។បេ។ នូវសីល មិនមានបីតិ។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ និងបីតិ ហើយឲ្យនូវទាន ដោយចិត្តប្រកបដោយបីតិ។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង កាន់យកនូវទ្រព្យដែលគេមិនបានឲ្យ ដោយចិត្តប្រកបដោយបីតិ។ (ពាក្យដ៏សេស)ប្រហែលគ្នានឹងទុតិយវារៈដែរ។ បុគ្គលធើ្វនូវការសម្លាប់អ្នកនិគម សទ្ធាមិនមានបីតិ។បេ។ សេនាសនៈក្តី បីតិក្តី (ជាបច្ច័យ) នៃសទ្ធាប្រកបដោយបីតិ។បេ។ ជាបច្ច័យនៃបញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា មគ្គ ផលសមាបត្តិ និងបីតិ ដោយឧបនិស្សយប្បច្ច័យ។ សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី ជាបច្ច័យនៃសប្បីតិកធម៌ក្តី ដោយឧបនិស្សយប្បច្ច័យ គឺឧបនិស្ស័យ៣យ៉ាង ពួកសប្បីតិកក្ខន្ធក្តី បីតិក្តី ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ មូល គឺពួកសប្បីតិកក្ខន្ធក្តី
ID: 637831230817735010
ទៅកាន់ទំព័រ៖