ព្រះត្រៃបិដក ភាគ ១០៤

បីតិ​ក្តី ជា​បច្ច័យ​នៃ​ពួក​អប្បី​តិ​កក្ខន្ធ​ផង នៃ​បីតិ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​សប្បី​តិ​កក្ខន្ធ​ក្តី បីតិ​ក្តី ជា​បច្ច័យ​នៃ​ពួក​សប្បី​តិ​កក្ខន្ធ​ផង នៃ​បីតិ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៨៧] អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​អប្បី​តិក​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង ដោយចិត្ត​មិន​មាន​បីតិ … ពិចារណា ត្រេកអរ រីករាយ រាគៈ មិន​មាន​បីតិ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។បេ។ ទោមនស្ស បីតិ​កើតឡើង ដោយ​ទិព្វចក្ខុ។បេ។ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ(ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​អប្បី​តិ​កក្ខន្ធ​ផង នៃ​បីតិ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អប្បី​តិក​ធម៌ ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង ដោយចិត្ត​មិន​មាន​បីតិ … ពិចារណា ត្រេកអរ រីករាយ រាគៈ ប្រកបដោយ​បីតិ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ ទិដ្ឋិ​…។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637831231035037480
ទៅកាន់ទំព័រ៖