ព្រះត្រៃបិដក ភាគ ១០៤
ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ អប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ផង នៃអប្បីតិកធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង ដោយចិត្តមិនមានបីតិ … ពិចារណា ត្រេកអរ រីករាយ បីតិក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ញ្រេះបា្ររព្ធនូវហេតុនោះ។ វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកសប្បីតិកក្ខន្ធផង នៃបីតិផង ដោយបុរេជាតប្បច្ច័យ។
[៨៨] សប្បីតិកធម៌ ជាបច្ច័យនៃអប្បីតិកធម៌ ដោយបច្ឆាជាតប្បច្ច័យ មានវារៈ៣។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយកម្មប្បច្ច័យ មានវារៈ៦ សហជាតក្តី នានាខណិកៈក្តី បណ្ឌិតគប្បីធើ្វចុះ មាននានាខណិកៈ២។ … ជាបច្ច័យ ដោយវិបាកប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៦ ជាបច្ច័យ ដោយវិប្បយុត្តប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីធើ្វឲ្យដូចគា្ននឹងសវិតក្កទុកៈផងចុះ។
ID: 637831231242801148
ទៅកាន់ទំព័រ៖