ព្រះត្រៃបិដក ភាគ ១០៤
សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី ជាបច្ច័យនៃអប្បីតិកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី ជាបច្ច័យនៃសប្បីតិកធម៌ផង នៃអប្បីតិកធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ការរាប់នូវបច្ចនីយវិភង្គ ប្រហែលគ្នានឹងសវិតក្កទុកៈ ប្រសិនបើមិនសមទេ បណ្ឌិតគប្បីពិចារណា ចំពោះអនុលោមនេះ ហើយរាប់ចុះ។ ការរាប់ទាំង២យ៉ាងក្រៅនេះ បណ្ឌិតគប្បីរាប់ផងចុះ។
ចប់សប្បីតិកទុកៈ។
បីតិសហគតទុកៈ
បដិច្ចវារៈ
[៩១] ធម៌ដែលប្រកបដោយបីតិ អាស្រ័យនូវធម៌ ដែលប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយបីតិ … នូវខន្ធ២…។ បីតិសហគតទុកៈ ប្រហែលគ្នានឹងសប្បីតិកទុកៈ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ មិនមានការធើ្វផ្សេងៗគ្នាទេ អាមសនៈ ក៏មិនមានផ្សេងគ្នាដែរ។
ចប់ បីតិសហគតទុកៈ។
ID: 637831232030122687
ទៅកាន់ទំព័រ៖