ព្រះត្រៃបិដក ភាគ ១០៤

ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ សុខ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​សុខ​សហ​គតក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២…។ នសុខ​សហគត​ធម៌ អា​ស្រ័យ​នូវ​នសុខ​សហគត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អា​ស្រ័យ​នូវ​នសុខ​សហ​គតក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​សុខ​ជា​អហេតុកៈ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អា​ស្រ័យ​នូវ​នសុខ​សហ​គតក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ឯ​ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១ ដរាបដល់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ ដូចជា​ក្នុង​សប្បី​តិកៈ​ដែរ ប្រហែលគ្នា​នឹងន​ហេតុ​ប្ប​ច្ច័​យ មិន​មាន​ផ្សេងគ្នា​ទេ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​បញ្ហា៩។
 [៩៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637831232567427654
ទៅកាន់ទំព័រ៖