ព្រះត្រៃបិដក ភាគ ១០៤

អភិធម្មបិដក
បដ្ឋាន ឯកា​ទសម​ភាគ
ទស្សនេ​នប​ហា​តព្វ​ហេតុ​កទុ​កៈ
បដិ​ច្ច​វារៈ


 [១] ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ (ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ) អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ (ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ) ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ នូវ​ខន្ធ២…។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ (ធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ) អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ក្ដី នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ក្តី អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្ដី​អាស្រ័យ​នូវ​ខន្ធ១ ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ នូវ​ខន្ធ២…។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ អា​ស្រ័យ​នូវ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ នូវ​ខន្ធ២
ទំព័រទី ១ | បន្ទាប់
ID: 637831210679615500
ទៅកាន់ទំព័រ៖