ព្រះត្រៃបិដក ភាគ ១០៤

បច្ច​នី​យវិភង្គ​ក្តី ការរាប់​ក្តី ប្រហែលគ្នា​នឹង​សប្បី​តិក​ទុ​កៈ បណ្ឌិត គប្បី​ធ្វើ​យ៉ាងនោះ​ចុះ ប្រសិនបើ​មាន​សេចក្តី​សង្ស័យ បណ្ឌិត​គប្បី​មើល​អនុលោម ហើយ​រាប់​ផង​ចុះ។

ចប់ សុខ​សហគត​ទុ​កៈ។


ឧបេក្ខាសហគត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១០២] ឧបេក្ខាសហគត​ធម៌ (ធម៌​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​ឧបេក្ខា) អាស្រ័យ​នូវ​ឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ឧបេក្ខា​សហ​គតក្ខន្ធ១ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ នឧបេក្ខាសហគត​ធម៌ អាស្រ័យ​នូវ​ឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ឧបេក្ខា​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ មាន​បដិសន្ធិ។ ឧបេក្ខាសហគត​ធម៌​ក្តី នឧបេក្ខាសហគត​ធម៌​ក្តី អាស្រ័យ​នូវ​ឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ផង ឧបេក្ខា​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ឧបេក្ខា​សហ​គតក្ខន្ធ១ នូវ​ខន្ធ២ … មាន​បដិសន្ធិ។ នឧបេក្ខាសហគត​ធម៌ អា​ស្រ័យ​នូវ​នឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ញ្រេះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637831245045251297
ទៅកាន់ទំព័រ៖