ព្រះត្រៃបិដក ភាគ ១០៤
នទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វហេតុកធម៌ផង នឹងនទស្សនេនបហាតព្វហេតុកធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នឹងវត្ថុផង។ សេចក្ដីបំប្រួញ។
[១២] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច័្ចយ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច័្ចយ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់២យ៉ាងដទៃក្ដី និស្សយវារៈក្ដី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
សំសដ្ឋវារៈ
[១៣] ទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងខន្ធ១ ជាទស្សនេនបហាតព្វហេតុកៈ នឹងខន្ធ២…។
ID: 637831212934539653
ទៅកាន់ទំព័រ៖