ព្រះត្រៃបិដក ភាគ ១០៤
[១១៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។
ការរាប់២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធើ្វយ៉ាងនេះចុះ។
បញ្ហាវារៈ
[១១៤] ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយឧបេក្ខា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ មានបដិសន្ធិ។ បញ្ហា៤ ដូចជា (បញ្ហា) នៃសវិតក្កទុកៈ យ៉ាងនេះឯង។
[១១៥] ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយអារម្មណប្បច្ច័យ។ … ជាបច្ច័យ ដោយអធិបតិប្បច្ច័យ។ សប្បីតិកទុកៈយ៉ាងណា អារម្មណ៍ក្តី អធិបតិក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ មានសេចក្តីផ្សេងគ្នាតែពាក្យថាឧបេក្ខាប៉ុណ្ណេះ។
[១១៦] ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបេក្ខាសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកឧបេក្ខាសហគតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
ID: 637831247136160086
ទៅកាន់ទំព័រ៖