ព្រះត្រៃបិដក ភាគ ១០៤
មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ លាយឡំនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។
[១៣៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
ការរាប់វារៈ២ ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះផងចុះ។
បញ្ហាវារៈ
[១៣៦] កាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកកាមាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។ នកាមាវចរធម៌ ជាបច្ច័យនៃនកាមាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកនកាមាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។ នកាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកនកាមាវចរហេតុ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប
ID: 637831250976455714
ទៅកាន់ទំព័រ៖