ព្រះត្រៃបិដក ភាគ ១០៤
ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។
[១៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤។
[១៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[២០] ទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វហេតុកហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល គឺពួកទស្សនេនបហាតព្វហេតុកហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ មូល គឺពួកទស្សនេនបហាតព្វហេតុកហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកនទស្សនេនបហាតព្វហេតុកហេតុ
ID: 637831213871258583
ទៅកាន់ទំព័រ៖