ព្រះត្រៃបិដក ភាគ ១០៤
អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … ពួកអសញ្ញសត្វ។ សេចក្តីបំប្រួញ។
[១៥៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់វារៈ២យ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ។
បច្ចយវារៈ
[១៥៨] រូបាវចរធម៌ ពឹងផ្អែកនឹងរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
ID: 637831255560337803
ទៅកាន់ទំព័រ៖