ព្រះត្រៃបិដក ភាគ ១០៤
ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងរូបាវចរក្ខន្ធ១ ជាវិបាកផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួករូបាវចរក្ខន្ធ ជាវិបាកផង នឹងពួកមហាភូតផង គឺបដិសន្ធិ។ សេចក្តីបំប្រួញ។
[១៦២] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ បណ្ឌិតគប្បីកំណត់ក្នុងអរូបដែលសុទ្ធផង ដែលលាយឡំផង ថាវិបាក។ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់វារៈ២ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើ។
សំសដ្ឋវារៈ
[១៦៣] រូបាវចរធម៌ លាយឡំនឹងរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងរូបាវចរក្ខន្ធ១ នឹងខន្ធ២ … គឺបដិសន្ធិ។ នរូបាវចរធម៌ លាយឡំនឹងនរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងនរូបាវចរក្ខន្ធ១
ID: 637831256402555876
ទៅកាន់ទំព័រ៖