ព្រះត្រៃបិដក ភាគ ១០៤
[១៨០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៤។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើឲ្យពិស្តារ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ចប់ រូបាវចរទុកៈ។
អរូបាវចរទុកៈ
បដិច្ចវារៈ
[១៨១] អរូបាវចរធម៌ អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអរូបាវចរក្ខន្ធ១ នូវខន្ធ២ … គឺបដិសន្ធិ។ នអរូបាវចរធម៌ អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអរូបាវចរក្ខន្ធ។ អរូបាវចរធម៌ក្តី នអរូបាវចរធម៌ក្តី អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអរូបាវចរក្ខន្ធ១ផង នូវចិត្តសមុដ្ឋានរូបផង នូវខន្ធ២…។ នអរូបាវចរធម៌ អាស្រ័យនូវនអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនអរូបាវចរក្ខន្ធ១ នូវខន្ធ២ … ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវនអរូបាវចរក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ
ID: 637831260058660683
ទៅកាន់ទំព័រ៖