ព្រះត្រៃបិដក ភាគ ១០៤

សំសដ្ឋ​វារៈ


 [១៩៣] អរូបាវចរ​ធម៌ លាយឡំ​នឹង​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ លាយឡំ​នឹង​អរូ​បាវ​ចរ​ក្ខន្ធ១ នឹង​ខន្ធ២ … គឺ​បដិសន្ធិ។ នអរូបាវចរ​ធម៌ លាយឡំ​នឹងន​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ លាយឡំ​នឹងន​អរូ​បាវ​ចរ​ក្ខន្ធ១ នឹង​ខន្ធ២ … គឺ​បដិសន្ធិ។
 [១៩៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
 [១៩៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
ការរាប់​វារៈ២ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ។

បញ្ហា​វារៈ


 [១៩៦] អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អរូបាវចរ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។ មូល គឺ​ពួក​អរូបាវចរ​ហេតុ
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637831261807089907
ទៅកាន់ទំព័រ៖