ព្រះត្រៃបិដក ភាគ ១០៤

 [២១០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ អរូបាវចរ​ទុ​កៈ។


បរិ​យា​បន្ន​ទុ​កៈ
បដិ​ច្ច​វារៈ


 [២១១] បរិ​យា​បន្ន​ធម៌ (ធម៌​ដែល​រាប់បញ្ចូល​ក្នុង​វដ្តៈ) អាស្រ័យ​នូវ​បរិ​យា​បន្ន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​បរិ​យា​បន្ន​ក្ខន្ធ១ នូវ​ខន្ធ២ … គឺ​បដិសន្ធិ។
លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ យ៉ាងណា ទុ​កៈ​នេះឯង បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ចុះ ឥតមាន​ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ឡើយ។

ចប់ បរិ​យា​បន្ន​ទុ​កៈ។


និយ្យានិក​ទុ​កៈ
បដិ​ច្ច​វារៈ


 [២១២] និយ្យានិកធម៌ (ធម៌​ជា​គ្រឿង​ដឹកនាំ​សត្វ​ចេញ​ចាក​វដ្តៈ) អាស្រ័យ​នូវ​និយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​និយ្យានិក​ក្ខន្ធ១ នូវ​ខន្ធ២…។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637831265111739104
ទៅកាន់ទំព័រ៖