ព្រះត្រៃបិដក ភាគ ១០៤
មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់វារៈ២ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ។
សំសដ្ឋវារៈ
[២២៤] និយ្យានិកធម៌ លាយឡំនឹងនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងនិយ្យានិកក្ខន្ធ១ នឹងខន្ធ២…។ អនិយ្យានិកធម៌ លាយឡំនឹងអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងអនិយ្យានិកក្ខន្ធ១ នឹងខន្ធ២ … គឺបដិសន្ធិ។
[២២៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[២២៦] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១
ID: 637831272545840731
ទៅកាន់ទំព័រ៖