ព្រះត្រៃបិដក ភាគ ១០៤
ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ ការរាប់វារៈ២ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ។
បញ្ហាវារៈ
[២២៧] និយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយហេតុប្បច្ច័យ គឺពួកនិយ្យានិកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល គឺពួកនិយ្យានិកហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ មូល គឺពួកនិយ្យានិកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ អនិយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយហេតុប្បច្ច័យ គឺពួកអនិយ្យានិកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។
[២២៨] និយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយនិយ្យានិកចិត្ត ដោយចេតោបរិយញ្ញាណ ពួកនិយ្យានិកក្ខន្ធ (ជាបច្ច័យ) នៃចេតោបរិយញ្ញាណ ក្នុងកាលមុន។បេ។ ជាបច្ច័យនៃការពិចារណានូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637831272830719814
ទៅកាន់ទំព័រ៖