ព្រះត្រៃបិដក ភាគ ១០៤

 [២៣៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ និយ្យានិក​ទុ​កៈ។


និយត​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៣៩] និយត​ធម៌ អាស្រ័យ​នូវ​និយត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​និ​យត​ក្ខន្ធ១ នូវ​ខន្ធ២…។ អនិយត​ធម៌ អាស្រ័យ​នូវ​និយត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​និ​យត​ក្ខន្ធ។ សេចក្តី​បំប្រួញ។ បញ្ហា៥ បណ្ឌិត​គប្បី​ធ្វើ​ចុះ និយ្យានិក​ទុ​កៈ​យ៉ាងណា បដិ​ច្ច​វារៈ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ផ្សេងគ្នា​ឡើយ ឯការ​ប៉ះ​ត្រូវ ទើប​មាន​ផ្សេងគ្នា។

បញ្ហា​វារៈ


 [២៤០] និយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ បាន​ដល់​វារៈ៤ ប្រហែលគ្នា​នឹង​និយ្យានិក​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ផ្សេងគ្នា​ឡើយ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637831275056798860
ទៅកាន់ទំព័រ៖