ព្រះត្រៃបិដក ភាគ ១០៤
ភាវនាយបហាតព្វហេតុកទុកៈ
បដិច្ចវារៈ
[៣៤] ភាវនាយបហាតព្វហេតុកធម៌ (ធម៌មានហេតុដែលត្រូវលះដោយភាវនា) អាស្រ័យនូវភាវនាយបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាភាវនាយបហាតព្វហេតុកៈ នូវខន្ធ២…។
បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងទស្សនេនបហាតព្វហេតុកទុកៈដែរ មោហៈ ដែលប្រកបដោយឧទ្ធច្ចៈ បណ្ឌិតគប្បីតម្កល់ទុក ក្នុងទីនៃមោហៈ ដែលប្រកបដោយវិចិកិច្ឆាចុះ។
បញ្ហាវារៈ
[៣៥] ភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វហេតុកធម៌ ដោយហេតុបច្ច័យ។ វារៈទាំង៦ ប្រហែលគ្នានឹងទស្សនេនបហាតព្វហេតុកទុកៈដែរ។
[៣៦] ភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វហេតុកធម៌ ដោយអារម្មណប្បច្ច័យ។ បណ្ឌិតប្រារព្ធនូវវារៈទាំង៣ ឲ្យប្រហែលគ្នានឹងទស្សនេនបហាតព្វហេតុកទុកៈ។ នភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វហេតុកធម៌
ID: 637831217684535166
ទៅកាន់ទំព័រ៖