ព្រះត្រៃបិដក ភាគ ១០៤
[៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
[៥៣] សវិតក្កធម៌ លាយឡំនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ បញ្ហាទាំង៦ ប្រហែលគ្នានឹងអនុលោម បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ វារៈ៣ បណ្ឌិតគប្បីកំណត់ថា ជាអហេតុកៈផងចុះ ឯមោហៈ បណ្ឌិត គប្បីរើឡើង។
[៥៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។ ការរាប់ទាំង២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះ។
បញ្ហាវារៈ
[៥៥] សវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ សវិតក្កធម៌ ជាបច្ច័យនៃអវិតក្កធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ
ID: 637831222025204798
ទៅកាន់ទំព័រ៖